ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងជប៉ុន ក្រសួងការបរទេសចិនថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសមិនត្រូវបិទរង្វង់ផ្តាច់មុខឡើយ
2022-04-29 13:40:11cri
Share with:

លោក Wang  Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៨ ខែមេសាថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសនិងគំនិតផ្តួចផ្តើមក្នុងតំបន់ត្រូវតែមានអំណោយផលដល់ការជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ តែមិនមែនបិទរង្វង់ផ្តាច់មុខនោះឡើយ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងជប៉ុននៅខែឧសភា ព្រមនិងជួបពិភាក្សាជាមួយមេដឹកនាំ “ក្រុមប្រទេសទាំង៤” ដែរ។

លោក Wang Wenbin បានថ្លែងពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានថា ប្រទេសចិនតែងតែសម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ព្រមនិងគំនិតផ្តួចផ្តើមក្នុងតំបន់ត្រូវតែស្របតាមនិន្នាការទូទៅ ស្របតាមឆន្ទៈរបស់ប្រជាជន ត្រូវតែមានផលប្រយោជន៍ដល់ការជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ តែមិនមែនបិទរង្វង់ផ្តាច់មុខនិងបង្កផលប៉ះពាល់ដល់ទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់នោះទេ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស