ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនថ្លែងថា សហរដ្ឋអាមេរិកដែលជាអ្នកបង្កវិបត្តិគីមីជីវសាស្រ្តត្រូវតែបកស្រាយឱ្យច្បាស់អំពីសកម្មភាពយោធាជីវសាស្រ្តរបស់ខ្លួន
2022-04-29 14:19:59cri
Share with:

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការពារជាតិចិនកាលពីថ្ងៃទី ២៨ខែមេសា ថា អាវុធជីវសាស្រ្តគឺជាអាវុធប្រល័យទ្រង់ទ្រាយធំ ហើយភាគីអាមេរិកជាអ្នកបង្កវិបត្តិគីមីជីវសាស្រ្តដ៏ពិតប្រាកដ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែផ្តល់ឱ្យពិភពលោកនូវការពន្យល់ច្បាស់លាស់អំពីករណីនេះ។

      ពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាជីវសុវត្ថិភាពនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ីបានប្រកាសឯកសារពាក់ព័ន្ធនឹងសកម្មភាពយោធាជីវសាស្រ្តរបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែននិងជុំវិញពិភពលោក ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភបំពានលើ«អនុសញ្ញាអាវុធជីវសាស្ត្រ»។ទាក់ទិននឹងបញ្ហានេះ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងថា ពេលថ្មីៗនេះ ដំណឹងពាក់ព័ន្ធនឹងការដែលសហរដ្ឋអាមេរិកបំពានលើ «អនុសញ្ញាអាវុធជីវសាស្ត្រ»និងធ្វើសកម្មភាពយោធាជីវសាស្ត្រត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ដែលបានធ្វើឱ្យសហគមន៍អន្តរជាតិក៏ដូចជាប្រទេសចិនផងដែរមានការព្រួយបារម្ភរហូត ។ ប្រទេសចិនយល់ឃើញថា លើបញ្ហាសន្តិសុខដ៏សំខាន់នេះ  អាមេរិកចាំបាច់ត្រូវតែបកស្រាយឱ្យច្បាស់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស