ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-04-29 14:31:51cri
Share with:

-អ្នកនាំពាក្យក្រសួងការពារជាតិចិនថ្លែងថា សហរដ្ឋអាមេរិកដែលជាអ្នកបង្កវិបត្តិគីមីជីវសាស្រ្តត្រូវតែបកស្រាយឱ្យច្បាស់អំពីសកម្មភាពយោធាជីវសាស្រ្តរបស់ខ្លួន    ។

-លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងជប៉ុន ក្រសួងការបរទេសចិនថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសមិនត្រូវបិទរង្វង់ផ្តាច់មុខឡើយ។

-អ្នកនយោបាយសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់និងបង្ខំឱ្យទិញយន្តហោះអាមេរិក ក្រសួងការបរទេសចិនថ្លែងថា មាត់និយាយសុទ្ធតែជា”លិទ្ធិនិយម” នៅពីក្រោយសុទ្ធតែជាអាជីវកម្ម។

-លោក Zelensky ត្រូវអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ក្រសួងការបរទេសចិនថ្លែងថា ប្រទេសG20 ត្រូវជៀសវាងកុំឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិក្លាយជារឿងនយោបាយ     ។

-លោក Guterres ថ្លែងថា អង្គការសហប្រជាជាតិនឹងខិតខំស្វែងរកវិធានការដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈពេលដែលខ្លួនកំពុងជំរុញឱ្យមានការឈប់បាញ់ទាំងស្រុងរវាងអ៊ុយក្រែន និងរុស្ស៊ី។

-អាជ្ញាធរមានសមត្ថកិច្ចចំនួន ១០ ដាក់ចេញនូវវិធានការថ្មីដើម្បីបង្កើនការគាំទ្រការបង្វិលសងពន្ធនាំចេញក្នុងន័យលំនឹង "ស្ថិរភាពពាណិជ្ជកម្មបរទេស"។

-សកម្មភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅភ្នំអេវឺរេស"បេសកកម្មកំពូល" របស់ចិនចាប់ដំណើរការនៅថ្ងៃ២៨ ខែមេសា។

-តម្លៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកក្នុងត្រីមាសទីមួយបានធ្លាក់ចុះ ១.%

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស