ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី២៨ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា អ្នកនយោបាយសហរដ្ឋអាមេរិកទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ហើយអះអាងថា “ការពារប្រជាធិបតេយ្យ” មើលទៅមាត់និយាយថា”លិទ្ធិនិយម” តែនៅពីក្រោយសុទ្ធតែជាអាជីវកម្មសុទ្ធសាធ។
តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានតៃវ៉ាន់បានឱ្យដឹងថា អំឡុងពេលលោក Graham សមាជិកព្រឹទ្ធសភានៃគណៈបក្សសាធារណៈរដ្ឋអាមេរិកបានដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់នៅខែមេសានេះ ហើយបានទាមទារដោយបើកចំហរឱ្យអាជ្ញាធរតៃវ៉ាន់ទិញយន្តហោះ Boeing 787 ចំនួន២៤គ្រឿងដែលផលិតនៅរដ្ឋ South carolina ដែលជាតំបន់បោះឆ្នោតរបស់លោក តម្លៃសរុបគឺ ៨០០០ លានដុល្លារអាមេរិក ។ បន្ទាប់ពីលោក Graham វិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ លោកបានចេញសារលិខិតទៀតដើម្បីជំរុញឲ្យអាជ្ញាធរតៃវ៉ាន់ធ្វើការសម្រេចចិត្ត។
ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានថ្លែងទៀតថា អ្នកនយោបាយសហរដ្ឋអាមេរិកលួចទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ហើយអះអាងថា “ការពារប្រជាធិបតេយ្យ” មើលទៅមាត់និយាយសុទ្ធតែជា”លិទ្ធិនិយម” តែនៅពីក្រោយសុទ្ធតែជាអាជីវកម្ម៕