ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាភិបាលនៃប្រទេសមីយ៉ាន់ម៉ាបញ្ជាក់ថា៖ លោកស្រី Aung San Suu Myi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំបន្ថែមទៀតពីបទស៊ីសំណូក
2022-04-28 12:11:08cri
Share with:

លោក Zaw Min Htunអ្នកនាំពាក្យក្រុមប្រឹក្សាភិបាលប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ចំពោះប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែមេសាថា លោកស្រី Aung San Suu Myiត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំបន្ថែមទៀតដោយអនុលោមតាមច្បាប់ប្រឆាំងអំពើពុករលួយនៅថ្ងៃដដែល។ បូករួមជាមួយការផ្តន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំកាលពីពេលមុន លោកស្រី Aung San Suu Myi ត្រូវជាប់ពន្ធនាគាររហូតដល់ ១១ឆ្នាំ ។

លោក Zaw Min Htun បានថ្លែងថា លោកស្រី Aung San Suu Myi ត្រូវបានកាត់ទោសបែបនេះដោយសារតែទទួលសំណូកជាមាសនិងប្រាក់ដុល្លារអាមេរិកពីអតីតរដ្ឋមន្ត្រីនៃខេត្ត Yangon

អ្នកបកប្រែ:马小青
ប្លុកពិសេស