ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីកាហ្សាក់ស្ថានប្រកាសដកខ្លួនចេញពីបក្សកាន់អំណាចព្រមទាំងថ្លែងថានឹងរក្សាជំហរអព្យាក្រឹតផ្នែកនយោបាយ
2022-04-28 12:21:16cri
Share with:

 ទីភ្នាក់ងារសារព័ត៌មានកាហ្សាក់ស្ថានបានចេញផ្សាយដំណឹងកាលពីថ្ងៃទី ២៦ ខែមេសា ថា នាថ្ងៃដដែលនោះ លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានប្រកាសលាលែងពីតំណែងជាប្រធានគណបក្ស Amarnath ដែលជាបក្សកាន់អំណាចព្រមនឹងដកខ្លួនចេញពីបក្សនេះ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Tokayevបានថ្លែងថា កាហ្សាក់ស្ថានចាំបាច់ត្រូវអនុវត្តកំណែទម្រង់លើគ្រប់វិស័យ លោកនឹងរក្សាជំហរអព្យាក្រឹតផ្នែកនយោបាយ ព្រមទាំងផ្តល់ឱកាសស្មើគ្នាដល់បក្សនយោបាយទាំងអស់ដែលចូលរួមក្នុងការបោះឆ្នោតរបស់ប្រទេសកាហ្សាក់ស្ថាន។

សូមបញ្ជាក់ថា បន្ទាប់ពីបានប្រកាសដកខ្លួនចេញពីបក្សកាន់អំណាច លោក Tokayev ក៏បានលើកឈ្មោះប្រធានសភាMazhilis ដែលជាសភាជាន់ទាបធ្វើជាប្រធានបក្សកាន់អំណាចជំនួសលោក ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស