ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើមហាសន្និបាតស្តីពីការផ្លាស់ប្តូរគំនិតច្នៃប្រឌិតថ្មីរវាងមហាសិប្បករជាតិចិនលើកដំបូង
2022-04-28 11:52:55cri
Share with:

មហាសន្និបាតស្តីពីការផ្លាស់ប្តូរគំនិតច្នៃប្រឌិតថ្មីរវាងមហាសិប្បករជាតិចិនលើកដំបូងបានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី ២៧ខែមេសា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារលិខិតជូនចំពោះអង្គមហាសន្និបាតដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងឆ្លៀតឱកាសថ្ងៃបុណ្យទិវាពលកម្មអន្តរជាតិ " ១ ឧសភា" ចូលមកដល់  លោកបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន សូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះអ្នកជំនាញ និងបុគ្គលិកគំរូទាំងឡាយនិងសូមសម្តែងការជូនពរថ្ងៃបុណ្យចំពោះមហាជនពលករគ្រប់រូប

ថ្លែងក្នុងសារលិខិត  លោក Xi Jinping បានបញ្ជាក់ថា កម្លាំងពលកម្មជំនាញគឺជាកម្លាំងដ៏សំខាន់ដែលគាំទ្រផលិតកម្ម  និងការច្នៃបង្កើតថ្មីនៃប្រទេសចិន។ វណ្ណៈពលកនិងអ្នកប្រកបការងារខាងពលកម្មទាំងឡាយនៃប្រទេសចិនត្រូវខិតខំសិក្សារៀនសូត្រនិងស្រាវជ្រាវយ៉ាងស៊ីជម្រៅ ត្រូវមានភាពក្លាហានក្នុងការច្នៃប្រឌិតថ្មី ហ៊ានធ្វើជាអ្នកឈានមុខ និងបន្តលើកកម្ពស់ជំនាញបច្ចេកទេសជានិច្ច ដើម្បីរួមចំណែកនូវតម្រិះប្រាជ្ញានិងកម្លាំងក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការអនុវត្តយុទ្ធសាស្ត្រប្រទេសខ្លាំងក្លាផ្នែកផលិតកម្ម និងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស