ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-04-28 16:02:37cri
Share with:

-លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើមហាសន្និបាតស្តីពីការផ្លាស់ប្តូរគំនិតច្នៃប្រឌិតថ្មីរវាងមហាសិប្បករជាតិចិនលើកដំបូង។

-ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកនិងអូស្ត្រាលីកំពុងព្យាយាមអនុវត្តលិទ្ធិ Monroe និយមថ្មីនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង គឺមិនអាចទទួលបានការគាំទ្រទេ។

-ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីវាយប្រហារដោយភេរវកម្មនៅប៉ាគីស្ថានថា ជនជាតិចិនមិនត្រូវស្លាប់បាត់បង់ជីវិតដោយគ្មានហេតុផលនោះទេ យើងនឹងតាមចាប់ខ្លួនជនបង្កឱ្យបាន។

-លោកRahi ប្រធានាធិបតីអ៊ីរ៉ង់ជួបសន្ទនាជាមួយលោក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិចិន។

-ក្រុមប្រឹក្សាធម្មនុញ្ញបារាំងប្រកាសថា លោក Macron បន្តកាន់មុខតំណែងជាប្រធានាធិបតីបារាំងអាណត្តិថ្មី។

-ក្រុមប្រឹក្សាភិបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ាបញ្ជាក់ថា៖ លោកស្រី Aung San Suu Myi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំបន្ថែមទៀតពីបទស៊ីសំណូក។

-ប្រធានាធិបតីកាហ្សាក់ស្ថានប្រកាសដកខ្លួនចេញពីបក្សកាន់អំណាចព្រមទាំងថ្លែងថានឹងរក្សាជំហរអព្យាក្រឹតផ្នែកនយោបាយ។

-ប្រទេសរុស្ស៊ីសម្រេចចិត្តដកខ្លួនចេញពីអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ។

-ឧទ្យានអូឡាំពិកYanqingនឹងបើកជាសាធារណៈចាប់ពីថ្ងៃទី ២៩ ខែមេសានេះតទៅ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស