ជាការឆ្លើយតបនឹងករណីរវាយប្រហារដោយភេរវកម្មចំពោះរថយន្តរបស់វិទ្យាស្ថានខុងជឺនៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៧ ខែមេសាថា ជនជាតិចិនមិនត្រូវស្លាប់បាត់បង់ជីវិតដោយគ្មានហេតុផលនោះទេ ភាគីចិននឹងរួមសហការជាមួយភាគីប៉ាគីស្ថានដើម្បីតាមចាប់ខ្លួនជនបង្កឱ្យអស់ពីលទ្ធភាព និងផ្តន្ទាទោសដោយយុត្តិធម៌ចំពោះបាតដៃខ្មៅនៅពីក្រោយ ដើម្បីឱ្យជនល្មើសបង់តម្លៃយ៉ាងធ្ងន់ធ្ងរ។
លោក Wang Wenbin បានលើកឡើងថា ជាថ្មីម្តងទៀត ប្រទេសចិនសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះនៃប្រទេសទាំងពីរ ព្រមនិងសូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះអ្នករបួស និងក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់បាត់បង់ជីវិត៕