ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកRahi ប្រធានាធិបតីអ៊ីរ៉ង់ជួបសន្ទនាជាមួយលោក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិចិន
2022-04-28 12:28:42cri
Share with:

កាលពីថ្ងៃទី ២៧ ខែមេសា លោក Rahi ប្រធានាធិបតីអ៊ីរ៉ង់បានជួបពិភាក្សាជាមួយលោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការពារជាតិចិនដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង Tehran

 លោក Rahi បានលើកឡើងថា ប្រទេសអ៊ីរ៉ង់និងចិនជាមិត្តរួមសុខរួមទុក្ខ ព្រមទាំងមានគោលជំហរស្រដៀងគ្នានិងបានផ្តល់ការគាំទ្រដល់គ្នាក្នុងកិច្ចការអន្តរជាតិ។ ភាគីអ៊ីរ៉ង់ប្រឆាំងនឹងឯកតោភាគីនិយម អនុត្តរភាពនិយម និងការជ្រៀតជ្រែកពីខាងក្រៅ គាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីចិនក្នុងការគាំពារផលប្រយោជន៍ស្នូលរបស់ចិន ព្រមទាំងសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភរយៈពេលយូរក្នុងគ្រាអ៊ីរ៉ង់ជួបការលំបាក ហើយសង្ឃឹមថាភាគីទាំងពីរនឹងពង្រីកវិស័យកិច្ចសហប្រតិបត្តិការផ្សេងៗបន្ថែមទៀត។

ជាការឆ្លើយតប លោក Wei Fenghe បានថ្លែងថា ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីរ៉ង់ក្នុងការគាំពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិ ហើយមានឆន្ទៈក្នុងការរួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ដើម្បីទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ គាំពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក។ យោធាចិនមានឆន្ទៈរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយភាគីអ៊ីរ៉ង់ ប្រើប្រាស់ឱ្យបានល្អនូវយន្តការសហប្រតិបត្តិការ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជំរុញទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនឆ្ពោះទៅកាន់កម្រិតកាន់តែខ្ពស់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស