ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាវិនិយោគម៉ាឡេស៊ី-ចិន (Guangxi) ប្រារព្ធឡើងនៅទីក្រុងNanning
2022-04-27 15:12:05cri
Share with:

កាលពីថ្ងៃទី ២៦ ខែមេសា វេទិកាវិនិយោគម៉ាឡេស៊ី-ចិន (Guangxi) និងពិធីរំលឹកខួបលើកទី ១០ នៃការបង្កើត “សួនឧស្សាកម្មពីរក្នុងប្រទេសពីរ ” វាងចិននិងម៉ាឡេស៊ី ដែលសហការរៀបចំដោយរដ្ឋបាលប្រជាជននៃភូមិភាគស្វយ័តជនជាតិ Zhuang Guangxi និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិប្រទេសម៉ាឡេស៊ីបានប្រារព្ធឡើងនៅទីក្រុង Nanning ភូមិភាគស្វយ័ត Guangxi ។ វេទិកាវិនិយោគលើកនេះបានប្រារព្វឡើងនៅហ្នឹងកន្លែងនិងតាមអនឡាញក្រោមប្រធានបទ " សួនឧស្សាកម្មពីរក្នុងប្រទេសពីរ៖ រួមគ្នាសាទរការបើកទីផ្សារ RCEP ដើម្បីរួមគ្នាកសាងខ្សែសង្វាក់ឧស្សាហកម្មឆ្លងដែន " ដែលមានទស្សនិកជនជាង ៥ សែននាក់ទស្សនាតាមអនឡាញ ។ ក្នុងវេទិកាលើកនេះ សហគ្រាសចិន និងម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសរុបចំនួន ១១ ក្នុងទំហំទឹកប្រាក់ចំនួន ២០០០ លានយាន់ប្រាក់ចិន ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស