ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើជីវភាពក្នុងលំហអវកាសមានសភាពបែបណា? កុមារចិនគូរគំនូរអំពីជីវភាពក្នុងលំហអវកាស។
2022-04-27 12:14:21cri
Share with:

នៅថ្ងៃទី ២៤ ខែមេសា ដែលជាទិវាអវកាសចិន សារមន្ទីរបច្ចេកវិទ្យាចិនបានតាំងបង្ហាញនូវគំនូរជាង ៦០ ផ្ទាំងរបស់កុមារចិន ក្រោមប្រធានបទ«ក្តីសុបិនអំពីអវកាស» ។

តើអ្នកចង់ធ្វើដំណើរទៅកាន់លំហអវកាសទេ? តើអ្នកគិតថាជីវភាពនៅក្នុងលំហអវកាសគឺមានទិដ្ឋភាពបែបណា? សូមស្វាគមន៍ចូលរួមសកម្មភាពគូរគំនូរអំពីក្តីសុបិនស្តីពីលំហអវកាស ហើយសូមផ្ញើគំនូររបស់អ្នកមកកាន់អ៊ីម៉ែលរបស់យើងខ្ញុំគឺccfr965@126.com  នៅមុនថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ព្រមទាំងភ្ជាប់ជាមួយវិធីទំនាក់ទំនងរបស់អ្នក។ យើងខ្ញុំនឹងជ្រើសរើសស្នាដៃគំនូរឆ្នើម ស្នាដៃដែលត្រូវបានជ្រើសរើសអាចនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរបច្ចេកវិទ្យាចិន ហើយនឹងទទួលបានរង្វាន់ទៀតផង!ជាមួយគ្នានេះ យើងខ្ញុំក៏សូមស្វាគមន៍អ្នកលើកសួរសំណួរអំពីជីវភាពនៅក្នុងលំហអវកាសផងដែរ អវកាសយានិកចិនអាចនឹងឆ្លើយសំណួររបស់អ្នក។



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស