ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ បណ្តាភាគីគួរតែរក្សាភាពស្ងប់ស្ងាត់និងភាពអត់ធ្មត់ ដើម្បីចៀសវាងកុំឱ្យអឺរ៉ុបនិងពិភពលោកបង់តម្លៃកាន់តែច្រើន
2022-04-27 12:06:02cri
Share with:

      តាមការផ្សាយដំណឹងឱ្យដឹងថា លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងថា ស្ថានការណ៍រវាងរុស្ស៊ីនិងអ៊ុយក្រែននាពេលបច្ចុប្បន្នបាននិងកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ពិតប្រាកដពីសង្គ្រាមលោកលើកទី៣។ ជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៦ ខែមេសាថា ប្រទេសចិនសង្ឃឹមថាភាគីពាក់ព័ន្ធអាចរក្សាភាពស្ងប់ស្ងាត់ និងភាពអត់ធ្មត់ ដើម្បីបង្ការកុំឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងចៀសវាងកុំឱ្យអឺរ៉ុបនិងពិភពលោកបង់តម្លៃកាន់តែច្រើន។ ក្រោមស្ថានការណ៍បច្ចុប្បន្ន ជាបឋម ភាគីនានាគួរគាំទ្រឱ្យមានការសន្ទនា និងការចរចា ដើម្បីបង្ការកុំឱ្យជម្លោះរីកធំថែមទៀតនិងអូសបន្លាយពេលកាន់តែយូរ។ ទន្ទឹមនឹងនេះដែរ យើងក៏គួរគិតពិចារណាឡើងវិញដែរថា តើហេតុអ្វីបានជាអឺរ៉ុបបានធ្លាក់ចូលទៅក្នុងជម្លោះភូមិសាស្ត្រនយោបាយជាថ្មីម្តងទៀតបន្ទាប់ពីសង្រ្គាមត្រជាក់បានបញ្ចប់រយៈពេលជាង ៣០ ឆ្នាំមក ហេតុនេះហើយ គួរតែគិតពិចារណាពីរបៀបកសាងរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព និងរបៀបពង្រឹងប្រព័ន្ធអភិបាលកិច្ចសន្តិសុខជាសកល៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស