ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩
2022-04-27 15:32:23cri
Share with:

លោកស្រីAllenលេខាធិការសារព័ត៌មានរបស់លោកស្រីHarris អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី២៦ខែមេសាថា ថ្ងៃដដែលលោកស្រីHarrisបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

លោកស្រីAllenបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្នលោកស្រី Harrisគ្មានលេចចេញរោគសញ្ញាអ្វីទេហើយនឹងបន្តបំពេញការងារនៅទីស្តីការប្រធានាធិបតីដោយធ្វើចត្តាឡីស័ក។ ពេលថ្មីៗនេះលោកស្រី Harrisគ្មានការប៉ះពាល់ជិតស្និទ្ធជាមួយលោកប្រធានាធិបតី Bidenនិងភរិយារបស់លោកនោះទេ លោកស្រីនឹងគោរពតាមការណែនាំ របស់គ្រូពេទ្យនៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិក  ហើយនឹងត្រឡប់ទៅសេតវិមានវិញបន្ទាប់ពីធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩។

អ្នកបកប្រែ:李展精
ប្លុកពិសេស