ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តការបើកធ្វើកិច្ចប្រជុំពិភាក្សាដេញដោលក្នុងករណីស្តីពីក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតប្រឆាំង
2022-04-27 15:33:37cri
Share with:

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃទី២៦ខែមេសា  ដោយកំណត់ថាបន្ទាប់ពីប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតប្រឆាំងក្នុងករណីណាមួយនោះ មហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកធ្វើកិច្ចប្រជុំផ្លូវការដោយស្វ័យប្រវត្តិដើម្បីធ្វើការជជែកពិភាក្សា។

របៀវវារៈដែលអនុម័តដោយមិនបាច់ឆ្លងការបោះឆ្នោតមួយនេះបានកំណត់ថា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិគួរតែបើកធ្វើកិច្ចប្រជុំផ្លូវការនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងអំឡុងពេល១០ថ្ងៃការងារបន្ទាប់ពីប្រទេសសមាជិកអចិន្ត្រៃយ៍១ឬច្រើននៃក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតប្រឆាំងក្នុងករណីណាមួយ ដើម្បីធ្វើការជជែកពិភាក្សាស្តីពីបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតប្រឆាំង។

សេចក្តីសម្រេចចិត្តកំណត់ថា ប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានបោះឆ្នោតប្រឆាំងនោះនឹងមានសិទ្ធិអាទិភាពក្នុងការបញ្ចេញមតិក្នងុមហាសន្និបាតអង្គការសហប្រជាជាតិ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស