ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកPutin ប្រធានាធិបតីរុស្ស៊ីថ្លែងថា រុស្ស៊ីរំពឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនតាមរយៈមធ្យោបាយការទូត
2022-04-27 13:04:18cri
Share with:

ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងមូស្គូ កាលពីថ្ងៃទី ២៦ ខែមេសា លោកPutin ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា រុស្ស៊ីនឹងមិនបដិសេធធ្វើការចរចាជាមួយអ៊ុយក្រែនទេ ហើយសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងតាមរយៈមធ្យោបាយការទូត។

យោងតាមដំណឹងដែលផ្សាយលើគេហទំព័ររបស់វិមានក្រឹមឡាំងឱ្យដឹងថា លោកPutin និងលោក Guterres បានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន ដូចជាប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីដែលកំពុងបន្តដំណើរការនៅអ៊ុយក្រែននិងស្ថានការណ៍នៅអ៊ុយក្រែនជាដើម។

លោក Djarric  អ្នកនាំពាក្យរបស់លោក Guterres ដែលអមដំណើរធ្វើទស្សនកិច្ចនោះបានលើកឡើងនៅក្នុងកំណត់ត្រានៃកិច្ចប្រជុំនេះថា លោក Guterres និងលោក Putin បានជួបពិភាក្សាមួយទល់នឹងមួយ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស