ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកអាចប្រឈមយ៉ាងត្រឹមត្រូវនិងដោះស្រាយបញ្ហាប្រព័ន្ធនិងបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន
2022-04-27 14:49:38cri
Share with:

ទាក់ទិននឹងការកើតមានករណីហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិកជាបន្តបន្ទាប់នាពេលកន្លងទៅនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៦ខែមេសាថា អ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិកបានព្រងើយកន្តើយចំពោះសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋនៃប្រទេសខ្លួនជាយូរណាស់មកហើយ ដោយមិនអើពើចំពោះការរីកសាយភាយនៃកាំភ្លើងនិងអំពើហិង្សាដ៏សាហាវទាល់តែសោះ ប៉ុន្តែបែរជាតែងនិយាយឆ្កាដៃឆ្កាជើងទៅលើស្ថានការណ៍សិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀតទៅវិញ។ អ្វីដែលអាមេរិកគួរធ្វើគឺត្រូវប្រឈមមុខយ៉ាងត្រឹមត្រូវនិងដោះស្រាយបញ្ហាប្រព័ន្ធនិងបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន ដើម្បីឲ្យប្រជាជនអាមេរិកមានសេរីភាពពីភាពភ័យខ្លាចចំពោះអំពើហិង្សាដោយកាំភ្លើង។

តាមការផ្សាយដំណឹងឱ្យដឹងថា នៅសហរដ្ឋអាមេរិកបានកើតមានករណីហិង្សាដោយកាំភ្លើងទ្រង់ទ្រាយធំជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសជាច្រើននាក់។

អ្នកបកប្រែ:马小青
ប្លុកពិសេស