ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-04-27 15:31:16cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈិមចិនលើកទី ១១។

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីវាយប្រហារដោយភេរវកម្មចំពោះរថយន្តរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ Karachi ប្រទេសប៉ាគីស្ថាន។

ក្រសួងការបរទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកអាចប្រឈមមុខយ៉ាងត្រឹមត្រូវនិងដោះស្រាយបញ្ហាប្រព័ន្ធនិងបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន។

ក្រសួងការបរទេសចិនលើកឡើងថា៖ បណ្តាភាគីគួរតែរក្សាភាពស្ងប់ស្ងាត់និងភាពអត់ធ្មត់ ដើម្បីចៀសវាងកុំឱ្យអឺរ៉ុបនិងពិភពលោកបង់តម្លៃកាន់តែច្រើន។

លោកPutin ប្រធានាធិបតីរុស្ស៊ីថ្លែងថា រុស្ស៊ីរំពឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនតាមរយៈមធ្យោបាយការទូត។

រុស្ស៊ីនឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប៊ុលហ្ការី និងប៉ូឡូញ។

អាល្លឺម៉ង់ប្រកាសថា នឹងផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន។

អនុប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

វីដេអូរូបភាពភ្លឺច្បាស់ទម្រង់ 8K ដែលនាំយកមកពីទីអវកាសដោយយានអវកាស Shenzhou -១៣ នឹងត្រូវបានបង្ហាញជាសាធារណៈ។

អ្នកបកប្រែ:李展精
ប្លុកពិសេស