ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីនឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប៊ុលហ្ការី និងប៉ូឡូញ
2022-04-27 12:02:30cri
Share with:

      កាលពីថ្ងៃទី ២៦ ខែមេសា ក្រសួងថាមពលប៊ុលហ្ការីបានចេញសេចក្តីថ្លែងការណ៍ថាប្រទេសរុស្ស៊ីបានជូនដំណឹងដល់ប៊ុលហ្ការីនៅថ្ងៃដដែលនោះថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំពោះប៊ុលហ្ការីចាប់ពីថ្ងៃទី ២៧ ខែមេសាតទៅ ឯប្រទេសប៊ុលហ្ការីបានចាត់វិធានការឆ្លើយតបពាក់ព័ន្ធចំពោះបញ្ហានេះរួចហើយ ពោលគឺបច្ចុប្បន្ននេះមិនត្រូវការចាត់វិធានការដាក់កំហិតលើបរិមាណប្រើប្រាស់ឧស្ម័នធម្មជាតិនោះឡើយ ។ ក្នុងថ្ងៃដដែលនោះ ក្រុមហ៊ុនប្រេងកាតនិងឧស្ម័នធម្មជាតិប៉ូឡូញបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលសេចក្តីជូនដំណឹងពីក្រុមហ៊ុនឧស្សាហកម្មឧស្ម័នធម្មជាតិរុស្ស៊ីស្តីពីការផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំពោះប៉ូឡូញចាប់ពីថ្ងៃទី ២៧ ខែមេសាតទៅ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស