ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីវាយប្រហារដោយភេរវកម្មចំពោះរថយន្តរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ Karachi ប្រទេសប៉ាគីស្ថាន
2022-04-27 13:21:50cri
Share with:

នៅរសៀលថ្ងៃទី ២៦ ខែមេសា រថយន្តរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ Karachi នៅប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយភេរវកម្មបែបអត្តឃាតនៅក្នុងបរិវេណសាលា ។ គិតរហូតមកទល់ពេលនេះ ករណីវាយប្រហារបានបណ្តាលឱ្យគ្រូបង្រៀនជនជាតិចិន ៣ នាក់ស្លាប់បាត់បង់ជីវិត គ្រូបង្រៀនជនជាតិចិន ១ នាក់រងរបួស និងជនជាតិប៉ាគីស្ថានជាច្រើននាក់ទៀតបានរងរបួស ឬស្លាប់បាត់បង់ជីវិត។ កាលពីថ្ងៃទី ២៧ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការវាយប្រហារដោយភេរវកម្មចំពោះរថយន្តរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ Karachi ។ ប្រទេសចិនបានសម្តែងការថ្កោលទោសយ៉ាងខ្លាំងនិងការខឹងសម្បាយ៉ាងខ្លាំងចំពោះករណីវាយប្រហារដោយភេរវកម្មដ៏ធ្ងន់ធ្ងរនេះ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះជនរងគ្រោះស្លាប់ ព្រមទាំងសម្តែងការសួរសុខទុក្ខចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់និងរងរបួស ។ ក្រសួងការបរទេសចិន ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំប្រទេសប៉ាគីស្ថាន បានចាប់ដំណើរការយន្តការសង្គ្រោះបន្ទាន់ភ្លាមៗ ព្រមទាំងទាមទារឱ្យភាគីប៉ាគីស្ថានធ្វើការស៊ើបអង្កេតចំពោះរឿងនេះជាបន្ទាន់  ដើម្បីចាប់ខ្លួនឧក្រិដ្ឋជនមកផ្តន្ទាទោសយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ ហើយទន្ទឹមនឹងនេះក៏ត្រូវចាត់វិធានការឱ្យអស់ពីលទ្ធភាព ដើម្បីធានាសុវត្ថិភាពពលរដ្ឋចិនក្នុងប្រទេសប៉ាគីស្ថាន កុំបណ្តោយឱ្យករណីបែបនេះកើតឡើងម្តងទៀតជាដាច់ខាត។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស