ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ចុះសិក្សានិងស្វែងយល់ការងារនៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិន
2022-04-26 12:22:56cri
Share with:

នៅពេលមុនថ្ងៃទិវាយុវជន ៤ ឧសភាចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញទៅដល់សាកលវិទ្យាល័យ Renmin នៃប្រទេសចិននៅថ្ងៃទី ២៥ខែមេសា ដោយបានទស្សនានិងស្វែងយល់ពីបន្ទប់រៀនឆ្លាតវៃនៃថ្នាក់មនោគមវិជ្ជានិងនយោបាយ សារមន្ទីរ និងបណ្ណាល័យជាដើម ដើម្បីស្វែងយល់ពីកំណែទម្រង់និងការច្នៃប្រឌិតថ្មីនៃការអប់រំផ្នែកមនោគមវិជ្ជានិងនយោបាយ ការវិវត្តនៃប្រវត្តិសាស្រ្តរបស់សាកលវិទ្យាល័យ ស្នាដៃសិក្សាស្រាវជ្រាវអំពីការបង្រៀនតាមបែបវិទ្យាសាស្រ្ត ពង្រឹងការការពារនិងការប្រើប្រាស់សៀវភៅឯកសារបុរាណ និងសភាពការណ៍ជំរុញការផ្លាស់ប្តូរនិងការអនុវត្តនូវលទ្ធផលសិក្សាស្រាវជ្រាវអំពីទ្រឹស្តី ព្រមទាំងជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀននិងនិស្សិត ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស