ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា គំនិតផ្តួចផ្តើមសន្តិសុខសកលគឺស្របតាមបំណងរួមរបស់សហគមន៍អន្តរជាតិក្នុងការស្វែងរកនិងជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
2022-04-26 13:24:49cri
Share with:

តាមការផ្សាយដំណឹងកាលពីពេលថ្មីៗនេះឱ្យដឹងថា គំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងក្នុងសុន្ទរកថាគន្លឹះរបស់លោកXi Jinping ប្រធានរដ្ឋចិនក្នុងពិធីបើកវេទិកាBoaoសម្រាប់អាស៊ីឆ្នាំ ២០២២ ទទួលបានការវាយតម្លៃយ៉ាងសកម្មពីឥស្សរជនរបស់ប្រទេសជាច្រើន។ លោក Wang  Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៥ ខែមេសាថា ប្រការនេះបង្ហាញថា គំនិតផ្តួចផ្តើមសន្តិសុខសកលគឺស្របតាមបំណងរួមរបស់សហគមន៍អន្តរជាតិក្នុងការស្វែងរកនិងជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោក Wang Wenbin បានបន្តថា នាពេលថ្មីៗនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានចេញផ្សាយអត្ថបទដោយគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមសន្តិសុខសកលបានឆ្លើយតបយ៉ាងច្បាស់លាស់អំពីបញ្ហានៃយុកសម័យ ពោលគឺថា"តើពិភពលោកត្រូវការទស្សនៈសន្តិសុខអ្វី ហើយប្រទេសនានាត្រូវធ្វើយ៉ាងដូចម្តេចទើបអាចសម្រេចបាននូវសន្តិសុខរួម?"  គំនិតផ្តួចផ្តើមនេះជាប្រាជ្ញាចិន និងជាផែនការចិនក្នុងការដោះស្រាយបញ្ហាឱនភាពផ្នែកសន្តិភាពរបស់មនុស្សជាតិនិងឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស