ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ អំពើក្បត់ពាក្យសន្យារបស់សហរដ្ឋអាមេរិក គឺជាដើមហេតុនៃវិបត្តិសន្តិសុខនៅអឺរ៉ុបនាពេលបច្ចុប្បន្ន
2022-04-26 12:52:59cri
Share with:

      ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកស្តីពីទំនាក់ទំនងរវាងចិននិងរុស្ស៊ី លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៥ ខែមេសាថា ប្រទេសចិនបដិសេធការចោទប្រកាន់ដោយគ្មានហេតុផលរបស់សហរដ្ឋអាមេរិកដែលមិនខ្វល់ពីការពិត។ លោកបានលើកឡើងទៀតថា អំពើក្បត់ពាក្យសន្យារបស់សហរដ្ឋអាមេរិក គឺជាដើមហេតុនៃវិបត្តិសន្តិសុខនៅអឺរ៉ុបនាពេលបច្ចុប្បន្ន។

    ប៉ុន្មានថ្ងៃមុននេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា ប្រទេសចិនបានលើកឡើងម្តងហើយម្តងទៀតនូវការអះអាងមួយចំនួនរបស់រុស្ស៊ី ដែលក្នុងនោះរួមទាំងគោលការណ៍នៃ "សន្តិសុខគឺមិនអាចកាត់ផ្តាច់បាន" ។

  ជុំវិញករណីនេះ លោក Wang Wenbin បានលើកឡើងថា សន្តិសុខគឺមិនអាចកាត់ផ្តាច់បាន” មិនមែនជាការលើកឡើងដោយរុស្ស៊ីតែឯកឯងនោះទេ ប៉ុន្តែជាគោលការណ៍សំខាន់មួយដែលត្រូវបានទទួលស្គាល់និងទទួលយកជាទូទៅដោយសហរដ្ឋអាមេរិកនិងរដ្ឋសមាជិកអង្គការណាតូផ្សេងទៀត ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបភាគច្រើន និងសហគមន៍អន្តរជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស