ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះខួបលើកទី៥០នៃឱសថអាតេមីស៊ីនីននិងវេទិកាអន្តរជាតិស្តីពីការរួមគ្នាកសាងសហគមន៍រួមសុខភាពមនុស្សជាតិ
2022-04-26 15:50:27cri
Share with:

នៅថ្ងៃទី២៥ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះខួបលើកទី៥០នៃឱសថអាតេមីស៊ីនីននិងវេទិកាអន្តរជាតិស្តីពីការរួមគ្នាកសាងសហគមន៍រួមសុខភាពមនុស្សជាតិ។

លោក Xi Jinping បានលើកឡើងថា ឱសថអាតេមីស៊ីនីនគឺជាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ដ៏មានប្រសិទ្ធភាពដែលត្រូវបានរកឃើញនិងបន្សុទ្ធដោយជោគជ័យមុនគេបង្អស់ដោយប្រទេសចិន ។ ក្នុងរយៈពេល៥០ ឆ្នាំបន្ទាប់ពីមានផលិតឱសថនេះ វាបានជួយប្រទេសចិនលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានផ្សព្វផ្សាយនិងប្រើប្រាស់យ៉ាងសកម្មនូវឱសថអាតេមីស៊ីនីននៅជុំវិញពិភពលោកតាមរយៈវិធីជាច្រើនដូចជា ផ្គត់ផ្គង់ឱសថនិងផ្តល់ជំនួយបច្ចេកទេស ជួយសាងសង់មជ្ឈមណ្ឌលប្រឆាំងជំងឺគ្រុនចាញ់ ជួយបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធជាដើមដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារនិងព្យាបាលជំងឺគ្រុនចាញ់ជាសកលនិងការការពារសុខភាពរបស់មនុស្សជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស