ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ឬមួលបង្កាច់និងលាបពណ៌លើប្រទេសចិន
2022-04-26 15:12:53cri
Share with:

     តាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិកនិងអឺរ៉ុបបានរៀបចំកិច្ចសន្ទនាស្តីពីបញ្ហាចិនលើកទី៣ ដោយបានបង្ហាញនូវអ្វីដែលហៅថា ការយកចិត្តទុកដាក់ចំពោះបញ្ហាដែលទាក់ទងនឹងតំបន់តៃវ៉ាន់ Xinjiang និង "ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ចិន"ជាដើម។ ជុំវិញករណីនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៥ ខែមេសាថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពដែលមិនសមហេតុផលរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬមួលបង្កាច់និងលាបពណ៌លើប្រទេសចិន។ ប្រទេសចិនបានលើកឡើងនូវការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិករួចហើយ ដើម្បីបង្ហាញពីគោលជំហរដ៏មុតមាំរបស់ចិន ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស