ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់បង្ហាញថា ការដំណើរការឡើងវិញនូវការចរចានុយក្លអ៊ែរអ៊ីរ៉ង់បានបញ្ជូលក្នុងរបៀបវារៈរួចហើយ
2022-04-26 16:11:42cri
Share with:

លោក Khatib Zadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងកាលពីថ្ងៃទី២៥ខែមេសាថា ការដំណើរការឡើងវិញនូវការចរចារបស់ភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បានបញ្ចូលក្នុងរបៀបវារៈរួចហើយ។

តាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានឱ្យដឹងថា លោក Khatib Zadeh បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលនោះថា  ខណៈលោក Abdollahian រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់និងលោកBorell តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែកគោលនយោបាយការទូតនិងសន្តិសុខសហភាពអឺរ៉ុបធ្វើការសន្ទនាតាមទូរស័ព្ទបានឯកភាពគ្នាថា ការផ្អាកការចរចានុយក្លេអែរអ៊ីរ៉ង់រយៈពេលយូរគឺមិនសមស្របនឹងគោលបំណងដែលដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់នោះទេ  ការដំណើរការឡើងវិញនូវការចរចាទល់មុខគ្នាគឺត្រឹមត្រូវ ។ លោក Khatib Zadehបានថ្លែងថា ការដំណើរការឡើងវិញនូវការចរចានុយក្លេអ៊ែរអ៊ីរ៉ង់បានបញ្ចូលក្នុងរបៀបវារៈរួចហើយ ប៉ុន្តែទីតាំងនិងកម្រិតថ្នាក់នៃការចរចានៅមិនទាន់កំណត់នៅឡើយទេ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស