ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ចិនបានសង់មូលដ្ឋានទ័ពនៅសូឡូម៉ូន? ” ក្រសួងការបរទេសចិនបានឆ្លើយតបថា នេះជាព័ត៌មានក្លែងក្លាយទាំងស្រុង
2022-04-26 15:52:44cri
Share with:

ជុំវិញករណីដែលកាលពីពេលថ្មីៗនេះ លោក Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលីបានសម្តែងក្តីកង្វល់ចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខរវាងចិននិងសូឡូម៉ូន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៥ ខែមេសាថា ការចោទប្រកាន់ថា "ចិនបានសង់មូលដ្ឋានទ័ពនៅសូឡូម៉ូន" គឺជាព័ត៌មានក្លែងក្លាយទាំងស្រុងដែលប្រឌិតដោយបុគ្គលមានចេតនាអាក្រក់ ។។

     លោក Wang Wenbin បានបន្តថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងចិននិងសូឡូម៉ូន គឺផ្អែកលើគោលការណ៍សមភាព និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងជាបញ្ហាក្នុងក្របខ័ណ្ឌអធិបតេយ្យភាពនៃប្រទេសទាំងពីរ ដែលស្របតាមច្បាប់អន្តរជាតិ និងទម្លាប់អន្តរជាតិ វាប្រកបដោយតម្លាភាព បើកចំហ និងសមហេតុផល ពោលគឺជារឿងស្របតាមផ្លូវច្បាប់ និងគ្មានអ្វីត្រូវរងការចោទប្រកាន់នោះទេ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស