ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ជានិច្ចកាលប្រទេសចិនតែងតែប្រើប្រាស់ទីអវកាសដោយសន្តិភាពក្នុងស្មារតីបម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល
2022-04-26 12:54:18cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៥ ខែមេសាថា ជានិច្ចកាលប្រទេសចិនតែងតែប្រើប្រាស់ទីអវកាសដោយសន្តិភាពក្នុងស្មារតីបម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល។ ភាគីចិនបានបង្កើតប្រព័ន្ធការពារសម្រាប់ផ្កាយព្រះគ្រោះតូចៗដែលនៅជិតផែនដី ក្នុងគោលបំណងឆ្លើយតបនឹងហានិភ័យរួមដែលមនុស្សជាតិត្រូវប្រឈម គឺផ្កាយព្រះគ្រោះតូចៗដែលនៅជិតផែនដីអាចនឹងបុកផែនដី។ ប្រទេសចិននឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតតាមរយៈយន្តការពហុភាគីពាក់ព័ន្ធ ដូចជាគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់លំហអាកាសដោយសន្តិភាពជាដើម ក្នុងន័យរួមចំណែកដល់ការការពារភពផែនដីនិងសន្តិសុខរបស់មនុស្សជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស