ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ចុះសិក្សានិងស្វែងយល់ការងារនៅសាកលវិទ្យាល័យនៃប្រទេសចិន បានលើកទឹកចិត្តយុវជនឱ្យផ្តោតលើការស្តារភាពរុងរឿងនៃប្រជាជាតិ និងផ្តល់តម្លៃដល់ឱកាសនៃយុគសម័យ
2022-04-26 17:14:48cri
Share with:


       នៅមុនទិវាយុវជន ៤ ឧសភា របស់ប្រទេសចិនចូលមកដល់ លោក Xi Jinping មេដឹកនាំកំពូលបក្សនិងរដ្ឋរបស់ប្រទេសចិនបានអញ្ជើញទៅស្វែងយល់ការងារនៅសាកលវិទ្យាល័យ Renmin ប្រទេសចិននៅថ្ងៃទី ២៥ខែមេសា ។ ឆ្លៀតឱកាសនេះ  លោកបាន ជូនពរយុវជនគ្រប់ជនជាតិរបស់ចិនរីករាយក្នុងថ្ងៃបុណ្យ ស្របទាំងបានលើកទឹកចិត្តឱ្យយុវជនផ្តោតលើការស្តារភាពរុងរឿងនៃប្រទេសជាតិ ផ្តល់តម្លៃដល់ពេលវេលា ផ្តល់តម្លៃដល់ឱកាសនៃយុគសម័យ កុំធ្វើឱ្យប្រជាជនខកចិត្ត   ខិតខំរត់តាមផ្លូវរត់នៃយុវភាព ដើម្បីដណ្តើមបានលទ្ធផលល្អបំផុត!

     លោក Xi Jinping បានទស្សនាបន្ទប់ថ្នាក់រៀន សារមន្ទីរ និងបណ្ណាល័យនៃសកលវិទ្យាល័យ។ ពេលជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀននិងនិស្សិតលោកបានគូសបញ្ជាក់ថា   ការអប់រំគួរមានចិត្តមេត្តានិងទំនួលខុសត្រូវ។ គ្រូបង្រៀនត្រូវធ្វើជាគំរូរបស់កូនសិស្ស ធ្វើឱ្យកូនសិស្សគ្រប់រូបទទួលបានឱកាសកសាងជីវិតដ៏ល្អបវរ។

       សូមបញ្ជាក់ថា សាកលវិទ្យាល័យ Renmin ប្រទេសចិនជាសកលវិទ្យាល័យរដ្ឋបែបថ្មីដែលបង្កើតដោយបក្សកុម្មុយនិស្តចិន ជាគំរូមួយនៃការអប់រំថ្នាក់ឧត្តមសិក្សាផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ថ្ងៃដដែល   លោក Xi Jinping បានបញ្ជាក់ថា ត្រូវធ្វើឱ្យសកលលោកស្វែងយល់ពីប្រទេសចិនឱ្យកាន់តែល្អ  ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕





អ្នកបកប្រែ:邓倩
ប្លុកពិសេស