ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរលោក Macron ដែលជាប់ឆ្នោតជា ប្រធានាធិបតីបារាំងម្តងទៀត
2022-04-25 17:12:00cri
Share with:

ថ្ងៃទី២៥ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរលោក Macron ដែលជាប់ឆ្នោតជា ប្រធានាធិបតីបារាំងម្តងទៀត។

លោក Xi Jinping បានគូសបញ្ជាក់ថា ៥ឆ្នាំកន្លងមក ក្រោមការដឹកនាំរួមរបស់ខ្ញុំនិងលោក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំងបានរក្សាការអភិវឌ្ឍកម្រិតខ្ពស់ ភាគីទាំងពីរបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល់នៃជំងឺឆ្លង រួមគ្នាគាំពារពហុភាគីនិយម ធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល  ដោយបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប រួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាពនិងភាពរុងរឿងរបស់ពិភពលោក។

លោក Xi Jinping បានបន្តទៀតថា ចិនរីករាយបន្តរួមជាមួយលោកប្រធានាធិបតី  Macron ប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូតដែល “ឯករាជ្យ ប្រជាធិបតេយ្យ យោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយ  ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ  ពួតដៃគ្នាដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងបារាំងឡើងដល់កម្រិតថ្មីឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរនិងពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស