ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនចេញផ្សាយ«មតិយោបល់ស្តីពីការអនុវត្តការជំរុញការអភិវឌ្ឍបែបរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃការបោះពុម្ពផ្សាយ»
2022-04-25 18:19:46cri
Share with:

      ដើម្បីសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវអនុសាសន៍ដ៏សំខាន់របស់លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីការអភិវឌ្ឍបែបរួមបញ្ចូលនៃប្រព័ន្ធសារព័ត៌មាន យោងតាមការចាត់ចែងពាក់ព័ន្ធនៃ «ផែនការ៥ឆ្នាំទី ១៤ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិនៃសាធារណរដ្ឋប្រជាមានិតចិននិងគម្រោងសង្ខេបស្តីពីទស្សនាទានរយៈពេលវែងសម្រាប់ឆ្នាំ ២០៣៥» និងការចាត់ចែងពាក់ព័ន្ធនឹង«ផែនការស្តីពីការអភិវឌ្ឍក្នុងដំណាក់កាលអនុវត្តផែនការ ៥ ឆ្នាំទី ១៤ នៃមុខរបរបោះពុម្ពផ្សាយ»  ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចេញផ្សាយ «មតិយោបល់ស្តីពីការអនុវត្តការជំរុញការអភិវឌ្ឍបែបរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃការបោះពុម្ពផ្សាយ»នាពេលថ្មីៗនេះ។

      សូមបញ្ជាក់ថា «មតិយោបល់»នេះផ្តោតសំខាន់លើការពន្លឿនការអភិវឌ្ឍបែបរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃការបោះពុម្ពផ្សាយ ការកសាងប្រព័ន្ធសារព័ត៌មាននិងបោះពុម្ពផ្សាយបែបថ្មីក្នុងយុគសម័យឌីជីថល ផ្តោតសំខាន់លើការប្រកាន់ខ្ជាប់នូវទិសដៅអភិវឌ្ឍន៏ដ៏ត្រឹមត្រូវ កំណត់គោលដៅអភិវឌ្ឍន៍តាមបែបវិទ្យាសាស្ត្រ និងធ្វើការសម្របសម្រួលផែនការអភិវឌ្ឍន៍ និងពង្រឹងការគ្រោងយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍបែបរួមបញ្ចូលនៃការបោះពុម្ពផ្សាយ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស