ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំតួកគីនិងអ៊ុយក្រែនជួបសន្ទនាតាមទូរស័ព្ទ
2022-04-25 15:31:23cri
Share with:

លោក Erdogan ប្រធានាធិបតីតួកគី និងលោកVolodymyr Oleksandrovych Zelenskyប្រធានាធិបតីអ៊ុយក្រែនបានជួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៤ខែមេសា ដើម្បីពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបំផុតនៃស្ថានការណ៍អ៊ុយក្រែននិងបញ្ហាផ្សេងទៀត។

ការិយាល័យប្រធានាធិបតីតួកគីបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថាក្នុងពេលជួបសន្ទនាតាមទូរស័ព្ទ លោក Erdogan បានថ្លែងថា ចាំបាច់ត្រូវតែធានាឱ្យបាននូវការជម្លៀសអ្នករងរបួសនិងជនស៊ីវិលចេញពីតំបន់Mariupol ប្រទេសអ៊ុយក្រែន។តួកគីប្រកាន់ជំហរវិជ្ជមានលើថានៈជារដ្ឋឧបត្ថម្ភ ហើយមានឆន្ទៈក្នុងការផ្តល់ជំនួយតាមលទ្ធភាពរបស់ខ្លួនសម្រាប់ការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន។ លោកZelensky បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលនោះថា លោកនិងលោក Erdogan បានពិភាក្សាអំពីការវិវឌ្ឍនៃការចរចារវាងអ៊ុយក្រែននិងរុស្ស៊ីនិងសភាពការណ៍នៃការងារសម្របសម្រួលចំពោះការធានាសន្តិសុខរបស់អ៊ុយក្រែនជាមួយតួកគីនិងប្រទេសដទៃទៀត។

អ្នកបកប្រែ:马小青
ប្លុកពិសេស