ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំដែលពហុភាគីនិយមកំពុងប្រឈម
2022-04-25 14:32:45cri
Share with:

       ថ្លែងក្នុងសុន្ទរកថាក្នុងទិវាអន្តរជាតិស្តីពីពហុភាគីនិយមនិងការទូតដោយសន្តិភាពកាលពីថ្ងៃទី ២៤ខែមេសា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំដែលពហុភាគីនិយមកំពុងប្រឈម។

លោក Guterres បានថ្លែងថា សហគមន៍អន្តរជាតិគួរតែរួបរួមសាមគ្គីគ្នា និងខិតខំប្រឹងប្រែងដើម្បី  ប្រែក្លាយឱ្យខណៈវិបត្តិទៅជាខណៈពេលពហុភាគីនិយម ។ សហគមន៍អន្តរជាតិគួរតែខិតខំប្រឹងប្រែងបង្កើតពហុភាគីនិយមដែលមានលក្ខណៈជាបណ្តាញនិងប្រកបដោយបរិយាប័ន្ន។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាល និងមេដឹកនាំប្រទេសនានារំលឹកម្តងទៀតនូវពាក្យសន្យារបស់ខ្លួនចំពោះកិច្ចសន្ទនា និងផែនការដំណោះស្រាយជាសកល ពីព្រោះ "នេះគឺជាផ្លូវតែមួយគត់សម្រាប់សម្រេចសន្តិភាពប្រកបដោយនិរន្តរភាព "។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស