ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនបើកទីផ្សារដែលមានទំហំ ២០០ពាន់លានយាន់ប្រាក់ចិន! បន្លែនិងផ្លែឈើទាំងនេះគឺកើតចេញពី"គ្រាប់ពូជក្នុងលំហអវកាស"
2022-04-25 18:17:04cri
Share with:

      បច្ចេកវិទ្យាអវកាសរបស់ប្រទេសចិនទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ដែលបានគាំទ្រដល់ការងារអវកាសរបស់ប្រទេសចិនឱ្យបំបែកកំណត់ត្រាជាបន្តបន្ទាប់។ សមិទ្ធផលថ្មីនៃបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងលំហអវកាសក៏កំពុងផ្លាស់ប្តូរជីវភាពប្រចាំថ្ងៃរបស់យើងផងដែរ។ យើងជាមនុស្សធម្មតាដែលមិនធ្លាប់ទៅលំហអវកាសទេ ប៉ុន្តែបន្លែ និងផ្លែឈើដែលយើងតែងតែញ៉ាំវាអាចនឹងជាកើតចេញពី"គ្រាប់ពូជក្នុងលំហអវកាស"។ ក្នុងខែនេះមានគ្រាប់ពូជចំនួន ១២០០០ គ្រាប់ ដែលបានត្រឡប់មកផែនដីវិញជាមួយអវកាសយានិកចំនួន ៣ រូបតាមរយៈយានអវកាស Shenzhou-១៣ ។ចាប់តាំងពីប្រទេសចិនបានបញ្ជូនគ្រាប់ពូជរុក្ខជាតិទៅកាន់ទីអវកាសជាលើកដំបូងនៅឆ្នាំ ១៩៨៧ មក ក្នុងដំណើរទៅមកលំហអវកាសជាង ៣០ លើក បានបណ្តុះគ្រាប់ពូជថ្មីដែលត្រូវបានអនុម័តឱ្យប្រើប្រាស់សរុបជាង ២០០ ប្រភេទ ដែលមានផ្ទៃដីដាំដុះសរុបជាង ២,៤ លានហិកតា។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោកផ្នែកបរិមាណបណ្តុះគ្រាប់ពូជ ព្រមទាំងក្របខ័ណ្ឌផ្សព្វផ្សាយនិងប្រើប្រាស់  ដែលបង្កើតបានជាប្រសិទ្ធភាពសេដ្ឋកិច្ចជាង ២០០ ពាន់លានយាន់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស