ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្បៀងដ៏ច្រើនសន្ធឹកនៅប្រទេសជាច្រើនបានក្លាយជាឥន្ធនៈ តើនរណាជាអ្នកធ្វើឱ្យថ្លៃស្បៀងពិភពលោកឡើងថ្លៃ
2022-04-25 17:02:19cri
Share with:

ពេលថ្មីៗនេះ តម្លៃស្បៀងពិភពលោកបានឡើងថ្លៃយ៉ាងខ្លាំង ទិន្នន័យស្ថិតិថ្មីបំផុតនៃអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិបានបង្ហាញថា សន្ទស្សន៍តម្លៃស្បៀងពិភពលោកក្នុងខែមីនាបានបង្កើតកំណត់ត្រាខ្ពស់បំផុត។

ថ្ងៃទី១២ខែមេសា លោកBidenប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសចាត់វិធានការបន្ទាន់ ដោយបង្កើនបរិមាណលក់ជីវឥន្ធនៈ  ដើម្បីទប់ស្កាត់ការឡើងថ្លៃសាំង ។  យោងតាមស្ថិតិមិនទាន់ពេញលេញបានឱ្យដឹងថា នៅឆ្នាំ២០២១ស្បៀងប្រើសម្រាប់ផលិតជាជីវឥន្ធនៈនៅសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីលនិងសហភាពអឺរ៉ុបប្រហែលមានចំនួន៣០០លានតោន។  ជីវឥន្ធនៈ រួមមានអេតាណុលជីវសាស្រ្តនិងប្រេងម៉ាស៊ូតជីវសាស្រ្ត  បច្ចុប្បន្នភាគច្រើនត្រូវបានផលិតដោយប្រើស្បៀងជាវត្ថុធាតុដើម អាចជំនួសប្រេងសាំង និងម៉ាស៊ូតដែលផលិតពីប្រេងកាត។ ពេលថ្មីៗនេះ តម្លៃប្រេងកាតពិភពលោកឡើងថ្លៃយ៉ាងខ្លាំង តម្រូវការខាងជីវឥន្ធនៈក៏បានកើនឡើង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស