ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងអន្តរជាតិផ្នែកកម្មសិទ្ធិបញ្ញារបស់ប្រទេសចិនបានដំណើរការដោយមានសណ្តាប់ធ្នាប់
2022-04-25 18:13:22cri
Share with:

     ពេលថ្មីៗនេះ រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញារបស់ប្រទេសចិនបានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញារបស់ប្រទេសចិនក្នុងឆ្នាំ ២០២១។ យោងតាមរបាយការណ៍ ប្រទេសចិនបានជំរុញយ៉ាងប្រាកដប្រជានូវកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញាក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។ ទិន្នន័យស្ថិតិបង្ហាញថា នៅឆ្នាំ ២០២១ ចំនួននៃការដាក់ពាក្យស្នើសុំប៉ាតង់របស់សហគ្រាសចិននៅប្រទេសតាមបណ្តោយ "ខ្សែក្រវាត់និងផ្លូវ" គឺ ៨៥៩៦ ច្បាប់ ដែលកើនឡើងចំនួន ២៩,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ចំនួនផ្តល់សិទ្ធិប៉ាតង់ត្រូវជា ៤៧១១ ប៉ាតង់ ដែលកើនឡើង១៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ ទន្ទឹមនឹងនេះដែរ ចំនួននៃការស្នើសុំប៉ាតង់និងការផ្តល់កម្មសិទ្ធិបញ្ញារបស់បណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវ”នៅប្រទេសចិន ក៏បានកើនឡើងផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស