ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លិខិតអបអរសាទររបស់លោកXi Jinping ចំពោះសន្និបាតអំណានប្រជាជនទូទាំងប្រទេសលើកទី ១ ទទួលបានការវាយតម្លៃយ៉ាងសកម្ម
2022-04-25 14:24:45cri
Share with:

ក្នុងឱកាសនៃសន្និបាតអំណានប្រជាជនទូទាំងប្រទេសចិនលើកទី ១ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើលិខិតអបអរសាទរចំពោះអង្គសន្និបាត ដោយបានលើកឡើងថា ការអានគឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្សជាតិក្នុងការទទួលបានចំណេះដឹង បង្កើនប្រាជ្ញា និងបណ្តុះបណ្តាលសីលធម៌ ។ លិខិតអបអរសាទររបស់លោក Xi Jinping ទទួលបានការវាយតម្លៃយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ដោយបានលើកឡើងថា ការកសាងប្រទេសវប្បធម៌ខ្លាំងត្រូវលើកកម្ពស់កាអាន ដើម្បីដាក់បញ្ចូលកម្លាំងវិញ្ញាណដ៏រឹងមាំដល់ដំណើរថ្មីនៃការកសាងប្រទេសជាតិក្នុងយុគសម័យថ្មី ។ អនុសាសន៍ណែនាំដ៏សំខាន់របស់លោក Xi Jinping បានឆ្លុះបញ្ចាំងយ៉ាងពេញលេញពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក្នុងការលើកកម្ពស់ការអានរបស់ប្រជាជនទូទាំងប្រទេសនិងការកសាងវប្បធម៌ចិន និងបានបញ្ជាក់ច្បាស់ពីសារៈសំខាន់នៃការអានផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស