ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និន្នាការថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកអវកាសរបស់ចិន ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រើប្រាស់និងទិន្នន័យផ្កាយរណបបានបង្កើតឡើងនៅខេត្តHainan
2022-04-25 16:34:59cri
Share with:

នៅព្រឹកថ្ងៃទី២៤ខែមេសា ពិធីចាប់ដំណើរការសកម្មភាពនៃ "ទិវាអវកាសចិន" ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន រដ្ឋបាលជាតិអវកាសចិន និងរដ្ឋបាលប្រជាជនខេត្ត Hainan បានប្រារព្ធធ្វើតាមអនឡាញ។ នៅក្នុងពិធីនេះ រដ្ឋបាលជាតិអវកាសចិនបានប្រកាសបង្កើតជាផ្លូវការនូវ "មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រើប្រាស់និងទិន្នន័យផ្កាយរណប " និង "មជ្ឈមណ្ឌលប្រើប្រាស់ទិន្នន័យក្រុមតារានិករផ្កាយរណបគ្រប់គ្រងពីចម្ងាយនៃប្រទេស BRICS (ចិន)"។ នៅពេលអនាគត ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវអាកប្បកិរិយាវិជ្ជមាននិងបើកចំហ ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនៅក្នុងលំហអាកាស។

អ្នកបកប្រែ:马小青
ប្លុកពិសេស