ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិវាអវកាសចិនឆ្នាំ២០២២ បានប្រារព្ធធ្វើតាមអនឡាញ
2022-04-24 15:12:22cri
Share with:

      នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៤ ខែមេសា សកម្មភាពអបអរទិវាអវកាសចិនឆ្នាំ២០២២ បានប្រារព្ធធ្វើតាមអនឡាញ។ 

      តាមព័ត៌មានដែលចេញផ្សាយដោយរដ្ឋបាលជាតិអវកាសចិនបានឱ្យដឹងថា   ឆ្នាំ ២០២២ ការងារអវកាសរបស់ចិនគឺ “មមាញឹក” ដដែល ស្ថានីយ៍អវកាសចិននឹងបញ្ចប់ការកសាងលើគន្លងតារាវិថី  ភារកចិ្ចរុករកភពព្រះចន្ទនិងភារកិច្ចរុករកផ្កាយព្រះគ្រោះតូចៗនឹងចាប់ផ្តើម ពោលគឺ ការរុករកទីអវកាសរបស់ប្រទេសចិននឹងបោះជំហានថ្មីទៀត។

     តាមការលើកឡើងបានដឹងថា ចិននឹងចាប់ផ្តើមជាផ្លូវការនូវដំណាក់កាលទី៤នៃវិស្វកម្មរុករកភពព្រះចន្ទនៅឆ្នាំនេះ អវកាសចិននឹងបន្តឈានចូលលំដាប់ឈានមុខលើពិភពលោក  និងបំពេញតម្រូវការយុទ្ធសាស្ត្រជាតិសំខាន់ៗផ្នែកអវកាស   ក្រៅពីនេះនឹងបាញ់បង្ហោះយានអវកាសរុករកភពព្រះចន្ទ Chang`e-6Chang`e-7 និងChang`e-8   ធ្វើតេស្តបច្ចេកវិទ្យាគន្លឹះ និងការកសាងស្ថានីយ៍សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាអន្តរជាតិលើភពព្រះចន្ទ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស