ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងកិច្ចការជនភៀសខ្លួនអាហ្វាហ្កានីស្ថានចែកស្បៀងអាហារដែលជាជំនួយរបស់ប្រទេសចិនដល់ពលរដ្ឋទីទាល់ក្រ
2022-04-24 15:20:17cri
Share with:

ថ្ងៃទី២៣ ខែមេសា ក្រសួងកិច្ចការជនភៀសខ្លួនរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានបានចែកស្បៀងអាហារដែលជាជំនួយរបស់រដ្ឋាភិបាលចិនដល់ទីទាល់ក្រចំនួន១៥០០នាក់នៅទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន។នេះជាជំនួយមនុស្សធម៌ជាស្បៀងអាហារលើកទី៥ដែលរដ្ឋាភិបាលចិនបានផ្តល់ជូនអាហ្វហ្កានីស្ថាននៅដើមខែនេះ។

អ្នកនាំពាក្យក្រសួងកិច្ចការជនភៀសខ្លួនរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានបានថ្លែងថា ប្រជាពលរដ្ឋដែលចូលរួមទទួលអំណោយម្នាក់ៗអាចទទួលបានអង្ករ៥០គីឡូក្រាមដែលជាជំនួយរបស់ប្រទេសចិន។លោកបន្តទៀតថា រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយដល់អាហ្វហ្កានីស្ថានក្នុងពេលដែលអាហ្វហ្កានីស្ថានប្រឈមមុខនឹងស្ថានការណ៍លំបាក។

    ចំណែករដ្ឋមន្ត្រីស្តីទីនៃក្រសួងកិច្ចការជនភៀសខ្លួនអាហ្វហ្កានីស្ថានបានថ្លែងក្នុងពិធីចែកស្បៀងថា ក្រសួងកិច្ចការជនភៀសខ្លួននឹងបន្តចែកស្បៀងអាហារដែលប្រទេសដល់
បណ្តាខេត្តនានារបស់អាហ្វហ្កានីស្ថាន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស