ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងវៀតណាមបានធ្វើសកម្មភាពផ្លាស់ប្តូរដោយមេត្រីភាពអំពីកិច្ចការពារជាតិតាមព្រំដែនលើកទី៧
2022-04-24 15:25:21cri
Share with:

      ថ្ងៃទី២៣ ខែមេសា សកម្មភាពផ្លាស់ប្តូរដោយមេត្រីភាពអំពីកិច្ចការពារជាតិតាមព្រំដែន ចិននិងវៀតណាមលើកទី ៧ បានរៀបចំឡើងនៅច្រកព្រំដែនរបស់ប្រទេសទាំងពីរ(ស្រុកLongzhou ក្រុង Chouzuoភូមិភាគស្វយ័ត Guangxiប្រទេសចិន និងស្រុកGuanghe  ក្រុង TinhCaoBang  ខេត្តTinhCaoBang ប្រទេសវៀតណាម)។  លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិននិងលោក Phan Van Giang រដ្ឋមន្ត្រីការពារជាតិវៀតណាមបានដឹកនាំគណៈប្រតិភូចូលរួមដោយផ្ទាល់។

       លោក Wei Fenghe បានថ្លែងក្នុងកិច្ចជំនួបថា  កងទ័ពប្រទេសទាំងពីរចិននិងវៀតណាមគួររក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាន់ខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការគ្រប់វិស័យ បង្ការការជ្រៀតជ្រែកនិងការចូលរំខាននិងបំផ្លាញពីប្រទេសក្រៅតំបន់  ដើម្បីគាំពារឱ្យបានល្អនូវសុខសុវត្ថិភាពនៃតំបន់ព្រំដែនចិន-វៀតណាម ក៏ដូចជាសភាពការណ៍ស្ថិរភាពនិងសន្តិភាពនៃសមុទ្រចិនខាងត្បូង។

     លោក Phan Van Giang បានថ្លែងថា កិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពារជាតិជាសសរស្តម្ភមួយនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន វៀតណាមមានឆន្ទៈរួមជាមួយចិន ដើម្បីរួមចំណែកថ្មីក្នុងការគាំពារសន្តិភាពនិងស្ថិរភាពនៃច្រកព្រំដែន និងការជំរុញទំនាក់ទំនងទ្វេភាគី៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស