ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងចាប់ផ្តើមកសាងប្រព័ន្ធការពារផ្កាយព្រះគ្រោះតូចៗជុំវិញភពផែនដី ដើម្បីរួមចំណែកក្នុងការការពារសុវត្ថិភាពផែនដីនិងមនុស្សជាតិ
2022-04-24 15:20:36cri
Share with:

ថ្ងៃទី ២៤ ខែមេសាឆ្នាំ២០២២នេះ ជាទិវាអវកាសចិន និងជាខួប៥២ ឆ្នាំនៃការបាញ់បង្ហោះដោយជោយជ័យនូវផ្កាយរណបទីមួយរបស់ប្រទេសចិនឈ្មោះ “Dongfanghong-1”។ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៧០ ផ្កាយរណប “Dongfanghong-1”ដែលជាផ្កាយរណបទីមួយដែលផលិតដោយប្រទេសចិនបានហោះចូលគន្លងតារាវិថីលើទីអវកាសដោយជោគជ័យ ដែលបង្ហាញថាចិនចាប់ផ្តើមឈានចូលយុគសម័យអវកាស។

     ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងការកើនឡើងជាបន្តបន្ទាប់នៃចំនួនផ្កាយរណបនិងយានអវកាសគ្រប់ប្រភេទ បំណែកដែលអណ្តែតតាមគន្លងតារាវិថីបានបង្កផលប៉ះពាល់កាន់តែច្រើនដល់ការដំណើរការនៃយានអវកាស។ ដូច្នេះហើយ ដើម្បីប្រើប្រាស់លំហអវកាសដោយមានប្រសិទ្ធភាពកាន់តែល្អ ប្រទេសចិននឹងកសាងប្រព័ន្ធស្ទង់ពិនិត្យនិងផ្តល់សញ្ញាព្រមានអំពីផ្កាយព្រះគ្រោះតូចៗ  ដើម្បីធានាឱ្យយានអវកាសដំណើរការដោយមានសុវត្ថិភាព៕

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស