ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅមួយក្បាល រឿងភាគមួយ ចម្រៀងមួយបទ ៤០០លាននាក់
2022-04-24 17:38:40cri
Share with:

      នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ  រឿងភាគទូរទស្សន៍មួយដែលចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ CCTV នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានទាក់ទាញទូរទស្សនិកជនចិនជាង ៤០០ លាននាក់ទស្សនា។ ក្រោយពីត្រូវបានចាក់ផ្សាយ រឿងភាគទូរទស្សន៍ដែលឈ្មោះថា "ឋានមនុស្ស" នេះទទួលបានកេរ្តិ៍ឈ្មោះខ្ពស់។ បទចម្រៀងដែលលោកអ្នកកំពុងស្តាប់ពេលនេះគឺជាបទចម្រៀងសំខាន់របស់រឿងភាគទូរទស្សន៍នេះ។

      រឿងភាគទូរទស្សន៍ "ឋានមនុស្ស" គឺរៀបរាប់ពីការផ្លាស់ប្តូរនៃជោគវាសនារបស់គ្រួសារបីជំនាន់ដែលមាននាមត្រកូល Zhou នៅតំបន់ភាគឦសានប្រទេសចិន និងការវិវឌ្ឍនៃយុគសម័យក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ។ ជាងនេះទៅទៀត គំនិតស្តីពីអាពាហ៍ពិពាហ៍ គ្រួសារ និងទំនាក់ទំនងរវាងបុគ្គលដែលមាននៅក្នុងរឿងភាគទូរទស្សន៍នេះ បានបង្ហាញពីស្នូលនៃវប្បធម៌ចិន ពោលគឺរឿងរីករាយបំផុតគឺការរាប់អានជាមួយគេ រឿងចម្បងគឺការចេះកតញ្ញូ អ្វីដែលមានតម្លៃគឺភាពសុខដុមរមនា និងមូលដ្ឋានគ្រឹះគឺភាពឧស្សាហ៍ព្យាយាម។

      បន្ទាប់ពីរឿងភាគទូរទស្សន៍ "ឋានមនុស្ស" ទទួលបានប្រជាប្រិយភាព ទូរទស្សនិកជនបានប្រញាប់ទៅទិញប្រលោមលោក"ឋានមនុស្ស"ដែលរឿងភាគទូរទស្សន៍នេះគឺប្រែសម្រួលពីប្រលោមលោកនេះ។ អ្នកនិពន្ធប្រលោមលោកនេះគឺលោក Liang Xiaosheng ជាអ្នកនិពន្ធចិនដ៏ល្បីដែលមានអាយុ ៧៣ ឆ្នាំ។ គាត់បានប្រាប់ឱ្យដឹងថា គាត់សរសេរសៀវភៅនេះគឺដើម្បីបង្ហាញពីការផ្លាស់ប្តូរជីវិតរបស់ប្រជាជនចិនក្នុងរាប់សិបឆ្នាំកន្លងទៅនេះ ក៏ដូចជាតើធ្វើយ៉ាងដូចម្តេចដែលប្រទេសចិនទទួលបានការវិវឌ្ឍដូចសព្វថ្ងៃនេះបន្តិចម្តងៗ។

      ពេលថ្មីៗនេះ ក្រុមហ៊ុន Disney បានទិញទុកមុននូវសិទ្ធិចាក់ផ្សាយនៅក្រៅប្រទេសចិននៃរឿងភាគទូរទស្សន៍ "ឋានមនុស្ស" ដែលនឹងចាក់ផ្សាយនៅក្រៅប្រទេសនាពេលខាងមុខនេះ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស