ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិព្រមានថា ការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីរុស្ស៊ីនឹងនាំមកនូវផលវិបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអឺរ៉ុប
2022-04-24 15:20:47cri
Share with:

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានបារាំងនៅថ្ងៃទី២២ ខែមេសា បានឱ្យដឹងថា ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដូវផ្ការីកដែលធ្វើឡើងរវាងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក អ្នកទទួលខុសត្រូវទីភ្នាក់ងារអឺរ៉ុបនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា ប្រសិនបើបាត់បង់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីរុស្ស៊ី នេះនៅ៦ខែកដំបូង អឺរ៉ុបអាចទប់ទល់ឆ្លើយតបតាមរយៈការផ្គត់ផ្គង់ជំនួសនិងឧស្ម័នធម្មជាតិដែលមានក្នុងស្តុកពេលបច្ចុប្បន្ន ប៉ុន្តែ ប្រសិនបើការផ្អាកការផ្គត់ផ្គង់ឧស្ម័នបន្តរក្សាទៅដល់រដូវរងាឬពេលវេលានកាន់តែយូរ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអឺរ៉ុប។

តាមការព្យាករណ៍នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា ការបាត់បង់ការផ្គត់ផ្គង់ឧស្ម័ននិងប្រេងកាតពីរុស្ស៊ី មានលទ្ធភាពបណ្តាលឱ្យសហភាពអឺរ៉ុបខាតបង់ផលិតផលក្នុងស្រុកសរុបចំនួន៣% នេះសំខាន់គឺមើលតាមសភាពកង្វះថាមពលនៅរដូវរងា៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស