ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-04-24 15:42:37cri
Share with:


-- សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនរៀបចំសកម្មភាពអំណាន ដើម្បីអនុវត្តឱ្យស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិន ។

-- "ទិវាអវកាសចិន" ឆ្នាំ ២០២២ បានប្រារព្ធធ្វើតាមអនឡាញ ។

--ប្រទេសចិននឹងបង្កើតប្រព័ន្ធការពារផ្កាយព្រះគ្រោះតូចៗនៅជិតផែនដី ដើម្បីរួមចំណែកជាកម្លាំងចិនសម្រាប់ការការពារសន្តិសុខផែនដីនិងមនុស្សជាតិ ។ 

--ចិននិងវៀតណាមរៀបចំសកម្មភាពផ្លាស់ប្តូរមេត្រីភាពលើវិស័យការពារជាតិតាមព្រំដែនលើកទី ៧ ។

--អគ្គលេខាធិការនៃអង្គការសហប្រជាជាតិនឹងជួបលោក  Zelensky ប្រធានាធិបតីអ៊ុយក្រែននៅអ៊ុយក្រែននៅថ្ងៃទី ២៨ ខែមេសាខាងមុខ ។

--ប្រទេសអ៊ុយក្រែនអះអាងថា ទាហានរុស្ស៊ីបានបាញ់មីស៊ីលនៅក្រុង Odessa ។ 

--អង្គការមូលនិធិរូបបិយវត្ថុអន្តរជាតិព្រមានថា ការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីរុស្ស៊ីនឹងនាំមកនូវផលវិបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអ៊ឺរ៉ុប ។

--ក្រសួងកិច្ចការជនភៀសខ្លួនអាហ្វហ្កានីស្ថានចែកស្បៀងអាហារដែលជំនួយរបស់ប្រទេសចិនដល់ពលរដ្ឋទីទាល់ក្រ ។ 

--ករណីបាញ់ប្រហារនៅរដ្ឋធានីសហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្សចំនួន  នាក់រងរបួស  ចំណែកខ្មាន់កាំភ្លើងបានធ្វើអត្តឃាត។ 

--កងទ័ពតួកគីបានបាញ់សម្លាប់ក្រុមប្រដាប់អាវុធរបស់គណបក្សពលករឃើដចំនួន៥០ នាក់ ។

អ្នកបកប្រែ:王幸
ប្លុកពិសេស