ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងជួបមុខជាមួយលោកភូទីននៅក្រុងមូស្គូនៅថ្ងៃទី ២៦ ខែមេសា
2022-04-23 11:30:21cri
Share with:

    កាលពីថ្ងៃទី ២២ ខែមេសា លោកStephane Dujarric អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថា លោក Antonio Guterres នឹងជួបមុខជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ីនៅក្រុងមូស្គូ រដ្ឋធានីរុស្ស៊ីនៅថ្ងៃទី ២៦ ខែមេសា ហើយនឹងធ្វើកិច្ចប្រជុំការងារជាមួយលោកSergey Lavvrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនាថ្ងៃដដែល ។

នាពេលកន្លងទៅនេះ លោក Antonio Guterres បានផ្ញើសារលិខិតជូនគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិដោយឡែកពីគ្នា ដោយបានថ្លែងអំពីក្តីសង្ឃឹមទៅប្រទេសទាំងពីនិងជួបមុខជាមួយលោកភូទីននិងលោកZelensky ប្រធានាធិបតីអ៊ុយក្រែនដោយឡែកពីគ្នា ដើម្បីពិគ្រោះពិភាក្សាដោយទល់មុខស្តីពីការសម្រេចសន្តិភាពជាដើម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស