ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសរសើរផ្នែកការងារការពារសន្តិសុខសម្រាប់ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងរបស់ស្ថាប័នសន្តិសុខសាធារណៈទូទាំងប្រទេសចិនបានបើកធ្វើ
2022-04-23 15:05:30cri
Share with:

      ថ្ងៃទី ២១ ខែមេសា មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសរសើរផ្នែកការងារការពារសន្តិសុខសម្រាប់ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងរបស់ស្ថាប័នសន្តិសុខសាធារណៈទូទាំងប្រទេសចិនបានបើកធ្វើ។ លោកGuo Shengkunសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តនិងជាលេខាធិការគណៈកម្មាធិការនយោបាយនិងច្បាប់មជ្ឈិមបានគូសបញ្ជាក់ក្នុងមហាសន្និបាតថា ត្រូវចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាការណែនាំ រៀនសូត្រនិងអនុវត្តយ៉ាងផ្ចិតផ្ចង់នូវស្មារតីសុន្ទរកថាសំខាន់របស់លោកប្រធានរដ្ឋចិនXi Jinping ដែលបានថ្លែងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារនិងសរសើរចំពោះការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ដើម្បីទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីសមិទ្ធផលដ៏ធំសំខាន់ដែលការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងទទួលបាន បទពិសោធន៍សំខាន់ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាដោយជោគជ័យ និងស្មារតីកីឡាអូឡាំពិកក្រុងប៉េកាំង ដើម្បីអបអរទទួលការបើកធ្វើនៃសមាជបក្សកុម្មុនិស្តចិនលើកទី ២០។

      លោកGuo Shengkun បានលើកឡើងថា ក្រោមការដឹកនាំដ៏រឹងមាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិន ស្ថាប័នសន្តិសុខសាធារណៈទូទាំងប្រទេសបានគ្រោងផែនការមុនពេលកំណត់ និងរៀបចំយ៉ាងម៉ត់ចត់ ជាពិសេសស្ថាប័នសន្តិសុខសាធារណៈក្រុងប៉េកាំងនិងខេត្តHebeiបានបំពេញទំនួលខុសត្រូវជាម្ចាស់ផ្ទះដោយពេញលេញ ធ្វើការងារការពារសន្តិសុខបានដោយប្រាកដប្រជា ដែលបានរួមចំណែកសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកដោយរលូន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស