ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ តើអ្នកណារកបានផលចំណេញពីក្នុងការប៉ះទង្គិចរវាងរុស្ស៊ី-អ៊ុយក្រែន អ្នកទាំងឡាយឃើញច្បាស់ណាស់
2022-04-23 14:38:39cri
Share with:

ក្នុងសន្និសីទកាសែតប្រចាំថ្ងៃទី ២២ ខែមេសា មានអ្នកកាសែតសួរថា គណៈកម្មាធិការសហភាពអឺរ៉ុបបានអះអាងនៅថ្ងៃទី ២១ ខែមេសាថា  ក្រោយពីការប៉ះទង្គិចរុស្ស៊ី-អ៊ុយក្រែន សេដ្ឋកិច្ចអឺរ៉ុបបានរងការប៉ះពាល់យ៉ាងខ្លាំង ។ បទវិភាគបានសម្គាល់ថា ទ្វីបអឺរ៉ុបកំពុងក្លាយជាអ្នកចាញ់ខ្លាំងបំផុតនៃវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ តើលោកវាយតម្លៃយ៉ាងណាចំពោះមតិបែបនេះ?

     លោកZhaoLijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  បន្ទាប់ពីផ្ទុះការប៉ះទង្គិចរុស្ស៊ីអ៊ុយក្រែនមក ទ្វីបអឺរ៉ុបត្រូវតែទទួលផលប៉ះពាល់ផ្ទាល់តែម្តង។ ហើយរងឥទ្ធិពលពីការដែលរុស្ស៊ីបានត្រូវដាក់ទណ្ឌកម្មទ្រង់ទ្រាយធំ  សន្ទស្សន៍សេដ្ឋកិច្ចអឺរ៉ុបជាច្រើនកាន់តែអាប់អួទៅៗ ។ កាលពីដើមខែមីនា  អឺរ៉ុបបានជួបនឹងលំហូចេញមូលធនប្រចាំសប្តាហ៍ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ  ពោលគឺមូលនិធិគេចវេះពីហានិភ័យរបស់អឺរ៉ុបទំហំធំបានហូរទៅអាមេរិក។

      លោកបានបន្តថា បន្ទាប់ពីផ្ទុះការប៉ះទង្គិចរុស្ស៊ីអ៊ុយក្រែន  តម្លៃភាគហ៊ុនសហគ្រាសយក្សផ្នែកយោធារបស់អាមេរិកដែលជាអ្នកបង្កហេតុបញ្ហាអ៊ុយក្រែន  បានឡើងខ្លាំងដ៏គួរឱ្យភ្ញាក់ផ្អើល ។ តើអ្នកណាបានហុចដាវឱ្យគេញុះញង់ឱ្យគេឈ្លោះគ្នា ដើម្បីឆ្លៀតឱកាសឆក់យកផលចំណេញ ជឿថាអ្នកទាំងឡាយ ឃើញច្បាស់នឹងភ្នែកទាំងអស់គ្នា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស