ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំនៃកូរ៉េខាងជើងនិងកូរ៉េខាងត្បូងផ្ញើសារលិខិតសួរសុខទុកទៅវិញទៅមក
2022-04-23 14:47:01cri
Share with:

ថ្ងៃទី២២ ខែមេសា តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានឱ្យដឹងថា លោក Kim Jong-unអគ្គលេខាធិការបក្សពលកម្មកូរ៉េខាងជើងនិងលោកMoon Jae-inប្រធានាធិបតីកូរ៉េខាងត្បូងបានផ្លាស់ប្តូរសំបុត្រសរសេរដោយដៃ ភាគីទាំង២បានសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលទៅវិញទៅមក។

តាមការផ្សាយដំណឹងបានឱ្យដឹងថា បន្ទាប់ពីលោកKim Jong-unទទួលបានសំបុត្រសរសេរដោយដៃរបស់លោកMoon Jae-in លោកបានឆ្លើយតបនៅថ្ងៃបន្ទាប់។នៅក្នុងសំបុត្រសរសេរដោយដៃ លោក Moon Jae-inបានលើកឡើងថា បន្ទាប់ពីលាពីមុខតំណែង លោកនឹងបន្តខិតខំប្រឹងប្រែងក្នុងការជំរុញសេចក្តីប្រកាសដែលប្រទេសទាំងពីររួមគ្នាចុះហត្ថលេខា។នៅក្នុងសំបុត្រ លោកKim Jong-unបានរំលឹកឡើងវិញនូវក្តីសង្ឃឹមដែលនាំមកជូនប្រជាជាតិទាំងមូលតាមរយៈសេចក្តីប្រកាសរួមជាប្រវត្តិសាស្ត្រដែលចេញដោយប្រមុខរដ្ឋទាំង២។

តាមការផ្សាដំណឹងបានឱ្យដឹងថា អ្នកដឹកនាំនៃប្រទេសទាំង២យល់ព្រមជាឯកភាពថា 
ភាគីទាំង២មានក្តីសង្ឃឹម ហើយខិតខំប្រឹងប្រែង ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងគឺនឹងសមស្របទៅនឹងក្តីប្រាថ្នានិងក្តីសង្ឃឹមរបស់ប្រជាជាតិ ហើយនឹងទទួលបានការកែលម្អនិងវិវឌ្ឍន៍។ប្រមុខរដ្ឋទាំង២ក៏បានសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលដល់ជនរួមជាតិគូភាគីផងដែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស