ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan-សម្ព័ន្ធភាពធនាគាគំនិតអាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការ
2022-04-23 10:34:50cri
Share with:

ក្នុងវេទិកាអភិវឌ្ឍន៍កំពង់ផែពាណិជ្ជកម្មសេរីសកលនៃសន្និសីទប្រចាំឆ្នាំ ២០២១ នៃវេទិកា Boao សម្រាប់អាស៊ីដែលបើកធ្វើកាលពីថ្ងៃទី ២១ ខែមេសា  កំពង់ផែពាណិជ្ជកម្ម សេរីខេត្ត Hainan-សម្ព័ន្ធភាពធនាគាគំនិតអាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការ។ 

យោងតាមការណែនាំ កំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan-សម្ព័ន្ធភាព ធនាគា គំនិតអាស៊ានត្រូវបានផ្តួចផ្តើមដោយក្រុមធនាគាគំនិតចំនួន ១៧ និងបញ្ញាវន្តពាក់ព័ន្ធដែលមកពីប្រទេសអាស៊ីចំនួន ៩ រួមទាំងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិ របស់ឥណ្ឌូនេស៊ីនិងវិទ្យាស្ថានចិន (ហៃណាន) កំណែទម្រង់និងការអភិវឌ្ឍ  គឺជាបណ្តាញសិក្សាដ៏សំខាន់និងវេទិកាសិក្សាស្រាវជ្រាវកិច្ចសហប្រតិបត្តិការដែលតភ្ជាប់ប្រទេសអាស៊ីនិងប្រទេសចិន ។

ការបង្កើតសម្ព័ន្ធភាពនេះ បានទទួលការឆ្លើយតបជាវិជ្ជមាននិងការចូលរួមយ៉ាងសកម្មពីធនាគាគំនិតជាតិអាស៊ានរបស់កម្ពុជា ថៃ សិង្ហបុរី វៀតណាម ឡាវ និងធនាគាគំនិតដែលជាប់ពាក់ព័ន្ធរបស់ចិនផងដែរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស